បទបង្ហាញនេះនឹងណែនាំអ្នកអំពីរបៀបប្រើប្រាស់ឧបករណ៍ AI ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការរៀនសូត្ររបស់អ្នក។ យើងនឹងគ្របដណ្តប់លើគោលគំនិតសំខាន់ៗដូចជា៖
📌 ការប្រើប្រាស់ឧបករណ៍ AI ឲ្យត្រឹមត្រូវ — រៀនវិធីប្រើប្រាស់ AI ដើម្បីស្វែងរកចម្លើយ និងដោះស្រាយបញ្ហាប្រកបដោយភាពជឿជាក់ និងភាពត្រឹមត្រូវ។
💡 វិស្វកម្មបញ្ជា (Prompt Engineering) — យល់ពីរបៀបបង្កើតសំណួរ ឬបញ្ជាដ៏ល្អបំផុត ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ និងមានប្រយោជន៍ពី AI។
⚖️ ក្រមសីលធម៌ក្នុងការប្រើប្រាស់ AI — ស្វែងយល់ពីការប្រើប្រាស់ AI ដោយការទទួលខុសត្រូវ 👥 គោរពឯកជនភាព និងជៀសវាងការប្រើប្រាស់ខុសគោលបំណង។
🌐 ការស្វែងរកចំណេះដឹង (Knowledge Surfing) — ប្រើ AI ដើម្បីស្វែងរក និងភ្ជាប់ចំណេះដឹងថ្មីៗ ដើម្បីជំរុញការរៀនសូត្របន្តជាមួយនឹងភាពច្នៃប្រឌិត។
🎯 បទបង្ហាញនេះនឹងជួយអ្នកឱ្យទទួលបានជំនាញចាំបាច់ក្នុងការប្រើប្រាស់ AI ដើម្បីគាំទ្រដល់ការរៀនសូត្រពេញមួយជីវិតរបស់អ្នក ជាមួយនឹងការផ្តោតលើការអនុវត្តប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព។
បទបង្ហាញនេះនឹងជួយអ្នកឱ្យទទួលបានជំនាញចាំបាច់ក្នុងការប្រើប្រាស់ AI ដើម្បីគាំទ្រដល់ការរៀនសូត្រពេញមួយជីវិតរបស់អ្នក ជាមួយនឹងការផ្តោតលើការអនុវត្តប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាព។
📚 បណ្ណាល័យពហុឯកសារ - សាលការងារ
🗓️ ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៦ កន្លះល្ងាច
🗣️ ជាភាសាខ្មែរ
🎟️ ចូលរួមដោយសេរី តែកុំភ្លេចចុះឈ្មោះ៖
https://www.ifcambodge.com/community/event-rsvp/?event_id=829
👨🏫💻ប្រវត្តិលោក៖ លោក សុខ គឹមហេង គឺជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ INSA de Rennes ប្រទេសបារាំងក្នុងឆ្នាំ២២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ លោកបានធ្វើជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់វិស្វកម្មព័ត៌មានវិទ្យានិងទំនាក់ទំនងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលបង្រៀនមុខវិជ្ជាផ្សេងៗដូចជាការសរសេរកម្មវិធី ស្ថាបត្យកម្មកុំព្យូទ័រ ប្រព័ន្ធចែកចាយ វិធីសាស្ត្រស្រាវជ្រាវ ក្រមសីលធម៌ទិន្នន័យ និងឯកជនភាព។ បន្ថែមពីការបង្រៀន លោកក៏ធ្វើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាដូចជា ប្លុកឆេន សុវត្ថិភាព និងឯកជនភាព ហើយថ្មីៗនេះលោកក៏បានចាប់អារម្មណ៍លើផ្នែកបញ្ញាសិប្បនិម្មិត ដែលលោកបានធ្វើការចែករំលែកចំណេះដឹងទៅកាន់សហគមន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៣ លោកបានទទួលតួនាទីជាអ្នកសម្របសម្រួលកម្មវិធីអន្តរជាតិផ្នែកវិស្វកម្មសុសវែរ និងជាប្រធានបណ្ណាល័យ STEM នៃ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគ្រប់គ្រងកម្មវិធីសិក្សានិងជំរុញការប្រើប្រាស់ធនធានដើម្បីគាំទ្រការស្រាវជ្រាវនិងការច្នៃប្រឌិតក្នុងវិស្វកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងគណិតវិទ្យា។ តាមរយៈការរួមចំណែករបស់លោកក្នុងនាមជាគ្រូបង្រៀន អ្នកស្រាវជ្រាវ និងអ្នកដឹកនាំអប់រំ លោក សុខ គឹមហេង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំនិងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅកម្ពុជា។
You may also like the following events from Institut français du Cambodge:
- Next Tuesday, 11th November, 06:30 pm, Conférence | Puissance des lieux, présence des morts : Sur les traces du régime khmer rouge in Phnom Penh
- Next Wednesday, 12th November, 06:00 pm, Video Installation "Snapping 2025 / Snap Dance" by/de Michael Laub in Phnom Penh
- Next Saturday, 15th November, 02:00 pm, L'heure des Gamers // Grand Tournoi Mario Kart (ការប្រកួតហ្គេម Mario Kart) in Phnom Penh